ខេត្តសៀមរាប៖ បើយោងតាមក្រុមការងារ GARCP បានបញ្ជាក់អោយដឹងថា, អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។
ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ។
ដោយឡែកក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ។
ទោះស្ថានភាពនៅក្នុងរមណីយដ្ឋានអង្គរមានការបិទមិនឲ្យចូលទស្សនាក៏ដោយ តែក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅតែបន្តការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងន័យថែរក្សាបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែស្រស់បំព្រងជានិច្ច។ សកម្មភាពការងារសម្អាតទាំងនោះ គឺទាំងក្នុងប្រាសាទ តាមដងផ្លូវ និងក្នុងកសិន្ធុទឹក។ល។
សូមទស្សនាសកម្មភាពក្រុមការងារបរិស្ថាន ដែលកំពុងបំពេញការងារជាប្រចាំ ដើម្បីថែរក្សារមណីយដ្ឋានអង្គរ ដូចតទៅនេះ៖
ដោយ ៖ សិលា