ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ រាលដាលធ្ងន់ធ្ងរណាស់ ! ដល់ក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ កូវីដ-១៩ រាលដាលធ្ងន់ធ្ងរណាស់ ! ដល់ក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណ:មានអ្នកជំងឺកូវីដ-១៩​ គឺជាបុគ្កលិកលក់ នៅទីតាំងខាងលើនេះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអនុណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

អនុណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញបន្លែពីក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​ គឺជាបុគ្កលិកលក់ នៅទីតាំងខាងលើនេះ។

អនុណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖