រាជធានីភ្នំពេញថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ – ស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ២០២១របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយ៍បណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាបគឺស្ថិតក្នុង គម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតំរូវការរបស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។
ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាបដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី ២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។
សម្រាប់អតិថិជនជនដែលមានបំណងចូលរួមជាសមាជិកនៃបណ្ដាយដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេសដែលមានតម្លៃត្រឹម ៥៤ ដុល្លា តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេដែលខិតខំប្រឹងប្រែងធ្វើឱ្យជីវិតកាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើងនឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុតដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលាដ៏សំខាន់មួយនេះ។ អតិថិជនរបស់យើងក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួនដែលត្រូវបានបង្កឡើងដោយវិធានការបិទខ្ទប់»។
បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញប្រហែល ៣ ០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន៩១,៥% នៃចំនួនប្រជាជន។ ក្នុងខណៈពេលដែលអតិថិជន Smartបានផ្ដើុមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3Gក៏អាចប្ដូរទៅប្រើប្រាស់សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ ដុល្លារ ជាមួយនិងសុពលភាពរយៈពេល ៣ ខែ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាម រយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh