ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសរសេរបង្ហោះដោយអមជាមួយនឹងរូបភាពស្រី្តពោះធំម្នាក់ ដែលត្រូវម្ចាស់ផ្ទះជួលឲ្យរេីចេញ ក្នុងអំឡុងកូវីដ១៩។ ប៉ុន្តែដោយក្ដីអាណិតអាសូមព័ត៌មាននេះ បានលឺដល់ភរិយារបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា គឺលោកស្រី កែ សួនសុភី បានជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ជាក់ស្ដែងអ្នកលេងបណ្ដាញសង្គមបាននាំគ្នាបង្ហោះតៗគ្នាថា៖ ពុទ្ធោអេីយ! ជិតគ្រប់ខែ គ្មានប្រាក់សម្រាលកូនជារឿងមួយ។ តែចំពោះមុខគ្មានប្រាក់បង់ថ្លៃផ្ទះជួល ត្រូវម្ចាស់ផ្ទះជួលបង្ខំឱ្យរេីចេញកាន់តែទឹកចូលច្រមុះ។ ឯណាទៅព្រហ្មវិហារធម៌ សីលធម៌ គុណធម៌ និងការយកអសារគ្នា ជួយគ្នាក្នុងគ្រាក្ររបស់ម្ចាស់ផ្ទះជួលនោះ?
តែជាភ័ព្ទសំណាង នៅពេលបានទទួលដំណឹងថា បងស្រី យឹម សុផា ពុំមានប្រាក់សម្រាលកូន និងពុំមានប្រាក់បង់ថ្លៃផ្ទះជួល ត្រូវបង្ខំឱ្យរេីចេញនោះ លោកស្រី កែ សួនសុភី បានចាត់តាំងក្រុមការងារនាំយកជំនួយសង្គ្រោះបឋមទៅជួយបន្ទាន់ និងក៏បានឱ្យលោក អាំង សិរីពិសិដ្ឋ ចាត់ចែងសម្របសម្រួលរកផ្ទះជួលថ្មីឱ្យបងស្រីអាស្រ័យនៅរួចរាល់។
ក្រៅពីនេះ លោកស្រី កែ សួនសុភី ក៏បានឧបត្ថម្ភថវិកាចំណយ ដេីម្បីសម្រាលកូនពេលខាងមុខនេះថែមទៀតផង។ ជំនួយដែលនាំទៅជូនតាមរយៈលោក អាំង សិរីពិសិដ្ឋ រួមមាន អង្ករ៤បេ មី១កេស ត្រីខ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល ស្កសរ ប៊ីចេង សៀង ឆៃប៉ូវ ទឹកសុទ្ធ និងថវិកា២០ម៉ឺនរៀល។
នេះជាទឹកចិត្តសប្បុរសគួរយកជាគម្រូ! នេះហៅថា ក្នុងនាមជាស្ត្រីដូចគ្នា ធ្លាប់ពពោះ និងសម្រាលបុត្រដូចគ្នា ដឹងការលំបាក ការឈឺចាប់ដូចគ្នា។ មានតែស្ត្រីទេ ទេីបដឹងពីសុខទុក្ខស្ត្រីដូចគ្នា។ ឆ្លងទន្លេគ្មានមែកគ្មានធាង គ្មានកោះគ្មានត្រេីយ ជាធម្មជាតិនៃស្ត្រីគ្រប់ឋានៈ។ តែបេីចំពោះស្ត្រីពពោះដែលគ្មានប្រាក់ចំណាយដេីម្បីសម្រាល ហេីយគ្មានទាំងជម្រកស្នាក់នៅទៀត តេីលំបាកប៉ុណ្ណា?
#ibelieveyou
#ទំនុកចិត្តជាអាវុធដ៏សំខាន់ក្នុងការស្វែករកយុត្តិធម៌!