ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកែប៖​ ប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន ០៣នាក់បន្ថែមទៀត

ចែករំលែក៖

ខេត្ត​កែប​៖ រដ្ឋបាលខេត្តកែប​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១​ នេះ​ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន ០៣នាក់បន្ថែមទៀត ខណៈ​បុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ទាំង០៣​ នាក់នេះ​ ក្នុងនោះមានព្រះសង្ឃមួយអង្គព្រះនាម​ ប៊ូ ផាត ព្រះជន្ម​ ៥៥​ វស្សា​ កំពុងសម្រាក​​ព្យា​បាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

ក្នុងសេចក្តីប្រកាសជូនដំណឹងនេះ​ រដ្ឋបាបលខេត្ត​ បានបញ្ជាក់ថា​ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត​ និងសូមធ្វើការអំពាវនាវដល់បង​ប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល​ជា​មួយបុគ្គលវិជ្ជមានទាំង ០៣អង្គ/នាក់ខាងលើ។

ដោយ​ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាដូចជា៖ ឡើងកំដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។

ដោយឡែកចំពោះអ្នកដែលប៉ះពាល់ប្រយោលជា​មួយបុគ្គលវិជ្ជមានទាំងនេះ សូមតាម​ដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង​​៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកែប​ ខាងក្រោមនេះ​៖

ដោយ៖ សហការី


ចែករំលែក៖