ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនមនុស្ស៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ វុី សំណាង នៅថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថាគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន ៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន ( គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល )។

លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមអង្វរបងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ។ ពីព្រោះវាអាចនាំមេរោគកូវីដ-១៩មកចម្លងដល់អ្នកដ៏ទៃជាយថាហេតុ។
ហេតុអ្វីក៏ប្រជាពលរដ្ឋ មួយចំនួនតូចមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាវិធានសុខាភិបាល នៅតែបន្តលួចចាកចេញពីកន្លែងហាមឃាត់ ដោយមិនបានគិតអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាល់តែសោះនោះ៕

ដោយ ៖ សិលា


ចែករំលែក៖