ខេត្តកំពង់ឆ្នាំង៖ មនុស្សស្រីប្រុស៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយនាំគ្នាប្រមូលផ្តុំលេងល្បែងសុីសង ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ល្បែងស៊ីសងនៅចំណុចផ្ទះឈ្មោះ កែវ សុីដារ៉ូ (ម្ចាស់ផ្ទះ) ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ។
ក្នុងពេលចុះបង្រ្កាបល្បែងស៊ីសង សមត្ថកិច្ចឃាត់បានជនសង្ស័យដែលញៀនល្បែង៤នាក់មាន ៖
ទី១.ឈ្មោះ កែវ សុីរីដារ៉ូ (ម្ចាស់ផ្ទះ) ភេទប្រុសអាយុ ៤០ ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។
ទី២.ឈ្មោះ កក់ សារី ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ទី៣.ឈ្មោះ អឿន រ៉ា ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ទី៤.ឈ្មោះ ឈិន វណ្ណៈ ភេទស្រី អាយុ ៥៨ ឆ្នាំ រស់នៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលបង្រ្កាបនេះសមត្ថកិច្ចបានដកហូតបាន បៀរចំនួន០១ហ៊ូរ កំរាលចំនួន០១ និង កន្ទេលចំនួន០១ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលដែលអាជ្ញាធរពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺcovid-19 បែរជាប្រជាពលរដ្ឋ១ក្រុមនេះមកប្រមូលផ្តុំគ្នាលេងល្បែង ។ ប្រជាពលរដ្ឋឃើញដូចនេះបានរាយការណ៍មក សមត្ថកិច្ច កម្លាំងសមត្ថកិច្ចចុះបង្រ្កាបតែម្តង ។
ក្រុមញៀនល្បែងទាំងនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ថា