ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលជាក្រុមគ្រួសារបស់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ក្នុងនោះមាន ៖
១-ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាបងស្រីអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។

២-ឈ្មោះ ខៀវ ឈាងម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាប្អូនប្រុសអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
៣-ឈ្មោះ ខៀវ ម៉េងស្រួយ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាប្អូនប្រុសអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
៤-ឈ្មោះ ហោ គឹមលន ភេទស្រី អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
៥-ឈ្មោះ ខុំ សុខ ខេង ភេទស្រី អាយុ ១៨ខែ ត្រូវជាកូនអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩លើអ្នកជំងឺទាំង០៥នាក់ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលនឹងករណីនេះបន្ថែមទៀត។

លទ្ធផលបឋមពីក្រុមស្រាវជ្រាវបានរកឃើញ៖
អ្នកជំងឺកូវីដ-១៩ទាំង០៥នាក់នេះ គឺជាសមាជិកក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាបុគ្គលិកមណ្ឌលសុខភាពឃុំសំបូរ ស្រុកបាធាយ។ អ្នកទាំង០៥នាក់ ត្រូវបានដាក់ឱ្យចត្តាឡីស័ក កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត បន្ទាប់ពីអ្នកទាំង០៥នាក់នេះ បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ដែលបានរកឃើញកូវីដ-១៩ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ពេលដែលស្រ្តីរូបនេះ បានស្ម័គ្រចិត្តទៅធ្វើការជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ និងស្វាមី ដែលវិជ្ជមានកូវីដ-១៩ បានបញ្ជូនឱ្យសម្រាកព្យាបាលនៅវិមានពិភពថ្មីសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង០៥នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ និងបងប្អូនមិត្តភ័ក្ត្ររបស់ក្រុមគ្រួសារអ្នកជំងឺខាងលើ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនង ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ »។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងក្រុម គ្រួសារអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖