ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជើងគោក សហការជាមួយអាជ្ញាធររាជធានី បន្តការដឹកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

     ជាមួយគ្នានោះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង ១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក នៃបញ្ជាការកងទ័ពជើងគោកដើម្បីចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។

  សកម្មភាពនេះ គេបានឃើញអភិបាលខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាង ល្អប្រសើរ ជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ 

   ជាក់ស្តែងសម្រាប់ថ្ងៃទី ២៥ មេសានេះគេបានឃើញ កងកម្លាំងទាហានជើងគោក នៃបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឆ័ត្រ យោង ៩១១បានបញ្ជូនកម្លាំងចំនួន២០៦នាក់រថយន្តប្រមាណជាង២០០គ្រឿង បានបន្តការដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោខណ្ឌចំការមននិងខណ្ឌបឹងកេងកង ហើយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ បានដឹកស្បៀងចែកជូនប្រជាពលរដ្ឋចំនួន៣៥០០ គ្រួសារ និងខណ្ឌមានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៤៣០គ្រួសារ ខណ្ឌចំការមនចំនួន៤០៤គ្រួសារនិងខណ្ឌដង្កោចំនួន ១៤៤គ្រួសារផងដែរ។

    សូមបញ្ជាក់ថា៖កងទ័ពជើងគោកខបានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះធ្វើ ឡើងទៅតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយបាន ចាត់តាំងឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ព ជើង គោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសឱ្យបញ្ជូនកម្លាំងចំនួន២០៦នាក់ ដោយប្រគល់តួនាទីទៅជូនលោកឧត្តមសេនីយ៍ត្រីស៊ុសំ ណាងជាអ្នកដឹកនាំ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿងលើកដាក់ និងដឹកជញ្ជូនស្បៀងអាហារទាំងនេះទៅចែកជូនដល់ខណ្ឌទាំង ១៤ក្នុងរាជាធានីភ្នំពេញ ហើយបើគិតមកដល់ថ្ងៃនេះមានរយៈ៥ថ្ងៃហើយ ៕

ដោយ៖ សំរិត


ចែករំលែក៖