ភ្នំពេញ៖ មនុស្សប្រុសស្រី ២នាក់ បាននាំគ្នាជួបជុំគ្នាផឹកស៊ីផ្គេីននឹងបំរាមទប់ស្កាត់កូវីដ-១៩ ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ឃាត់ខ្លួនមនុស្ស ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ការឃាត់ខ្លួនបុគ្គលទាំង២នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ មន្ត្រី និងសន្តិសុខសាលាខណ្ឌ ពេលចុះល្បាតក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល។
បេីយោងតាមនាយករដ្ឋបាលខណ្ឌកំបូល លោក លឹម ចាន់ដាវុធ បានបញ្ជាក់ថា បុគ្គលល្មើសវិធានការទាំង២នាក់នេះរួមមាន៖
ទី១៖ ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ; និងទី២៖ ឈ្មោះ ហ៊ូ សាមីន ភេទស្រី អាយុ៤០ឆ្នាំ។ ពួកគេទាំង២នាក់ ត្រូវបានពិន័យម្នាក់ៗ១លានរៀល។ បន្ទាប់ពីពិន័យ និងបានអប់រំណែនាំរួចមក ពួកគេត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។
ជាមួយគ្នានេះ លោកនាយករដ្ឋបាលខណ្ឌ បានក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់ សូមចូលរួមអនុវត្តន៍វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ បំផុត ដើម្បីឈានទៅកាត់ផ្តាច់ឬសគល់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» និងអាចស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម ជាពិសេសប្រក្រតីកម្មការងារមុខរបរវិញ៕
ដោយ៖សហការី