ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាកតំបន់សំខាន់ៗ និងគោលដៅសំខាន់ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ តំបន់សំខាន់ៗ_និងគោលដៅសំខាន់ ក្នុងរាជធានីភ្នំពេញ។

កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោមស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។
សូមបញ្ជាក់ថា , រហូតដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៨០នាក់​ (ឆ្លងសហគមន៍ ៥៧៩​នាក់ និងនាំចូល​ ១នាក់) និងជាសះស្បេីយ​ ១៧៧នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៥៥៥នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៨៩២​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣៥៧៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​៥នាក់​ សរុប​ស្លាប់ ៧៩នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖