ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាងដែលមានទីតាំង ស្ថិតផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទាំងយប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០និង១០នាទីយប់ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោកស្រីម្ចាស់អាជីវកម្មលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាងដែលមានទីតាំង ស្ថិតផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យបានជ្រាបថា៖ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីប្រជាពលរដ្ឋមួយផ្នែកនៅក្នុងសង្កាត់ លេខ១ ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់។ ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មលក់ដូរ នៅមជ្ឈមណ្ឌលតារាសំណាង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ក្នុងអំឡុងពេល ១៤ថ្ងៃនេះ សូម លោកស្រីណែនាំដល់អាជីវករលក់ដូរទាំងអស់ សហការជាមួយក្រុម ការងារមន្ទីរពាណិជ្ជកម្មខេត្តដើម្បីទទួលបានព័ត៌មាននានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ក្នុងករណីមានការសង្ស័យអំពី ការឆ្លងជំងឺកូវីដ-១៩ តម្រូវឱ្យពួកគាត់ទៅផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តដើម្បី វិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល លក់ដូរនៅក្នុងទីតាំង មជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ជាដាច់ខាត ហើយក្រោយពីបានផ្ដល់វត្ថុសំណាករួចត្រូវធ្វើចត្តាឡីស័កនៅក្នុងលំនៅ
ឋានរបស់ខ្លួន និងត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកដែលធ្វើចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណី លោកសី្រ មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការ តាមនីតិវិធីច្បាប់ជាធរមាន។

អាស្រ័យហេតុនេះសូម លោកស្រី អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖