ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យលើការស្ថាបនា និងកែលម្អបរិវេណសំណង់ រូបនាគ និង រូបសេះស

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២១លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ, លោកឧត្តមសេនីយទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យមើលលើការសាងសង់សំណង់ រូបនាគ និង រូបសេះស ដើម្បីកែលម្អសួរច្បាសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភ័ណ្ឌ និងមានភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណា បង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងការចុះត្រួតពិនិត្យនោះដែរលោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការរៀបចំកែលម្អនៅសំណង់ រូបនាគនិងរូបសេះស ជិតរង្វង់មូលគោព្រៃ ឲ្យកាន់តែមានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅលើទឹកដី នៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ 

បន្ទាប់មកលោក អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យទីតាំងសំណងសាងសង់សម្រាប់ទុកបូជា និង បញ្ចុះសព ជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩    ស្ថិតនៅភូមិ ពូលូង សង្កាត់ រមនា ក្រុងសែនមនោរម្យ ៕

ដោយ៖ សូរិយា


ចែករំលែក៖