ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កំពង់ធំ​៖​ សម្រេចបន្ដផ្អាកការលក់​គ្រឿង​ស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឺង

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២១នេះ​ លោក​ សុខ​ លូ​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ​ បានចេញសេចក្ដីសម្រេចស្ដីពីការបន្ដផ្អាកការលក់​គ្រឿង​ស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឺង ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ។

នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ​ អភិបាល​ខេត្ត​កំពង់ធំ​ បានបញ្ជាក់ថា​ កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ ត្រូវ​ចុះអនុវត្តណែនាំដល់ក្រុមអាជីវកម្មគ្រប់កន្លែង​ គឺហាមមិនឲ្យ​មានការលក់​គ្រឿង​ស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឺង​ ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖