ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងពលលេខ១៥ នៃកម្លាំងទាហានអាកាសហ្វីលីពីនបានធ្លាក់នៅលើកោះ Mactan ស្ថិតនៅក្នុងខេត្ត Cubu ពេលហោះហើរសាកល្បងខណៈកំពុងជួសជុល ។
កម្លាំងទាហានហ្វីលីពីនបានឱ្យដឹងថា ឧទ្ធម្ភាគចក្របានធ្លាក់នៅទីក្រុង Getafe ខេត្ត Bohol ស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វីលីពីន បណ្តាលឲ្យអាកាសយានិកម្នាក់ស្លាប់និង៣នាក់រងរបួស ។
លោកវរសេនីយ៍ Maynard Marino បានឲ្យដឹងថា ឧទ្ធម្ភាគចក្រវាយលុក MD520MG កំពុងតែជួសជុល ហើយហោះហើរសាកល្បង ក៏បានធ្លាក់នៅវេលាម៉ោង៩និង៣០នាទី (ពេលវេលាក្នុងតំបន់) ។
នេះជាករណីធ្លាក់ឧទ្ធម្ភាគចក្រទីពីរហើយរបស់កម្លាំងទាហានហ្វីលីពីននៅក្នុងឆ្នាំ២០២១។ កន្លងមក នៅថ្ងៃទី១៦ខែមករា ឧទ្ធម្ភាគចក្រ HU-1 បានធ្លាក់នៅក្នុងខេត្ត Bukidnon ស្ថិននៅភាគខាងត្បូងហ្វីលីពីន បណ្តាលឲ្យទាហាន៧នាក់ស្លាប់៕ ដោយ សាធី
រូបថត៖ AP
ប្រភព៖AFP