កន្លែងប៉ូជាសព ក្នុងរដ្ឋធានីញូវដេលី ត្រូវផ្អាកដោយសារតែ មិនមានទីធ្លាដើម្បីរៀបចំកន្លែងប៉ូជាសពអ្នកស្លាប់ដោយកូវីដ១៩ ។
សារព័ត៌មាន BBC បានផ្សាយថា បុគ្គលិកបូជាសព បានធ្វើការអស់ពីសមត្ថភាពដោយសារតែសាកសពកូវិដ ១៩ ស្លាប់ច្រើន។ មួយវិញទៀតកន្លែងប៉ូជាសពពេញណែន ត្រូវរកទីកន្លែងផ្សេងទៀតសម្រាប់បូជា។ ឈាបនដ្ឋាន Sarai Kale Khan មានកន្លែងបូជាចំនួន២៧ ហើយត្រូវបង្កើតកន្លែងបូជានៅក្រៅទៀត នៅតំបន់រម្មណីយដ្ឋានក្បែរនោះ ។ នៅពេលនេះដែរមន្ត្រីក្នុងតំបន់ក៏បានស្វែងរក ទីតាំងបូជាសពបន្ថែមទៀត នៅជិតដងទន្លេ Yamuna ។
រដ្ឋធានីញូវដេលី ជាទីកន្លែងមានពលរដ្ឋដល់ទៅជាង ២០ លាននាក់រស់នៅ ហើយក៏មានអ្នកឆ្លងកូវិដ១៩ កើនឡើងខ្ពស់ជាងគេផងដែរ ។ បណ្តាមន្ទីរពេទ្យ នៅទីនោះពេញណែន ហើយអ្នកជំងឺជាច្រើនខ្វះបំពង់អ៊ុនហ្ស៊ីហ្សែនដើម្បីជួយដល់អ្នកជំងឺធ្ងន់។
លោក Jitender Singh Shanty បុគ្គលិករៀបចំពិធីបូជាសព បានឲ្យដឹងថា បានបូជាសពជាង ១០០នាក់ក្នុងមួយថ្ងៃ ហើយឈាបនដ្ឋាន បូជាពេញអស់ក៏ត្រូវបូជានៅតាមផ្លូវផងដែរ ។ នៅពេលនេះនេះ បុគ្គលិកកំពុងតែ ធ្វើកន្លែងបូជាសពជាច្រើនបន្ថែមទៀត ដោយសារតែមានអ្នកជំងឺធ្ងន់ជាច្រើនអាចនឹងស្លាប់គ្រប់ពេល។
បើគិចពីចំនួនអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃ ឥណ្ឌា គឺឈរលំដាប់ទីមួយលើពិភពលោក ដោយមានករណីឆ្លងកូវីដ ១៩ខ្ពស់បំផុតដល់ទៅជាង ៣៥០.០០០នាក់។ តាមពីការផ្ទុះកូវីដ ១៩ មក មិនដែលមានប្រទេសឆ្លងច្រើនបែបនេះឡើយ ។
នៅថ្ងៃទី ២៨ខែមេសានេះ គឺជាថ្ងៃទី ៧ ហើយដែលឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លង COVID-19 លើស ៣០០,០០០នាក់ក្នុង ១ថ្ងៃ ។ រយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 សរុប ៣៦០,៩៦០នាក់ និងអ្នកជំងឺ ៣,២៩៣នាក់ស្លាប់។ កំណត់ត្រាដ៏អាក្រក់ថ្មីនេះ បានកើតឡើងកំឡុងពេលដែលឥណ្ឌា កំពុងជួបប្រទះការខ្វះខាតយ៉ាងដំណំ នូវគ្រែសម្រាប់ទទួលអ្នកជំងឺ, អុកស៊ីសែនសម្រាប់សង្គ្រោះជីវិត និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត បើទោះបីជាសហគមន៍អន្តរជាតិ បានសន្យាជួយឧបត្ថម្ភជាច្រើនរួចទៅហើយក្តី៕
រូបភាព៖ BBC