ភ្នំពេញ៖ យេីងសង្កេតឃេីញថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្តកេីនឡើងជាលំដាប់ ដូច្នេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងចូលរួមអនុវត្តវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលទាំងអស់គ្នា ដេីម្បីកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។
ជាក់ស្ដែង នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៨៨០នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ២៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៨០នាក់ (សហគមន៍ទាំង ៨៨០នាក់) និងមានអ្នកជាសះស្បេីយចំនួន ២៨៨នាក់ក្នុងនោះរួមមាន៖
ភ្នំពេញ(៥១៨), ខេត្តព្រះសីហនុ(១៨៧), ខេត្តកណ្តាល(៧៣),
ខេត្តកំពុងចាម:( ៣៩), ខេត្តបន្ទាយមានជ័យ(៣៦), ខេត្តកំពុងស្ពឺ( ៩ ),ខេត្តតាកែវ(៥ ),ខេត្តកំពុងធំ( ៤ ),ខេត្តកំពុងឆ្នាំង( ៣), ខេត្តព្រៃវែង(២ ),ខេត្តពោធិសាត់( ១), ខេត្តកោះកុង,( ១), ខេត្តសៀមរាប( ១ ), និងខេត្តត្បូងឃ្មុំ(១ )។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 12641 នាក់
– អ្នកជាសះស្បើយ= 4986 នាក់
– អ្នកកំពុងព្យាបាល= 8119 នាក់
– អ្នកស្លាប់= 91 នាក់។
ជាមួយគ្នានេះ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដ-១៩គ្រប់គ្នា!
សូមរម្លឹកថា, នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកម្រិត ១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះ សម្តេចតេជោ សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕
ដោយ៖ស តារា