ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា, «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់…»។
ទីបំផុត ! នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដរដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីភាព ក្ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនៅតាមខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
សូមបញ្ជាក់ថា, រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីប្រកាសព័ត៌មាន អំពីទីតាំងនៃការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដោយក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅ។
រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា, ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វា៉ក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយមាន ការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចប្រគល់ភារកិច្ចជូន ក្រុមគ្រូពេទ្យយោធា កង យោធពលខេមរភូមិន្ទ ដើម្បីទទួលបន្ទុកចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំទូន ០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌ មានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅ។
ចំពោះនីតិវិធី និងដំណើរការនៃការចាក់រាំកំសាំងទាំងដួសទី១ និងដូសទី២ ត្រូវអនុវត្តតាមផែនការរបស់ក្រុម ការងារចាក់វាក់សាំងកូវីដ-១៩ ក.ជ.គ របស់ក្រសួងការពារជាតិ ដោយត្រូវចាប់ផ្តើមចាក់វាំកំលាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តទៅ ក្រោមការសម្របសម្រួលទីតាំងដោយ រដ្ឋបាលរាជធានីភ្នំពេញតាមតារាងដែលបានបញ្ជាក់ពីយប់មុិញ៕
ដោយ៖ សុខ ខេមរា