ខេត្តព្រៃវែង៖ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញអ្នកកើតកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត នៅឃុំកំពង់ត្របែក និងបង្ហាញអត្តសញ្ញាណពួកគេផងដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់ថា អ្នកកើតកូវីដ១៩ថ្មីចំនួន ៤នាក់នេះ រួមមាន៖
ទី១;ឈ្មោះ កង សុផានី ភេទស្រី អាយុ៥៩ឆ្នាំ ;ទី២៖ឈ្មោះ មាស ចាន់ណា ភេទស្រី អាយុ១៩ឆ្នាំ ;ទី៣ឈ្មោះ លន់ សុផេង ភេទប្រុស អាយុ១២ឆ្នាំ អ្នកទាំង៣នាក់នេះ រស់នៅភូមិ-ឃុំកំពង់ត្របែក(ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដឈ្មោះ នាង ចន្ថា ហៅស្រីអូន) ។ និងទី៤ឈ្មោះ យង់ ស្រីអយ ភេទស្រី អាយុ១៤ឆ្នាំ ភូមិ៣ ឃុំប្រាសាទ (ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដឈ្មោះ យ៉ាន់ យ៉ាន)៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង មានដូចខាងក្រោមនេះ៖
ដោយ៖ សហការី