ព័ត៌មានទាន់ហេតុការណ៍៖

វត្ថុតាងគ្រឿងញៀនជាង១១គីឡូត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តខណៈជនសង្ស័យសមត្ថកិច្ចកំពុងតាមចាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះថាថ្នាំញៀនជាង១១គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបុិប សង្កាត់បាវិត ក្រុងបាវិតក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន

ខណៈជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាមហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

លោកបន្តថា អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្តីពីការទប់ស្កាត់បទល្មើសជួញដូរមនុស្សនិងជួញដូរគ្រឿងញៀនឆ្លងដែន នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបុិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រូលផ្ទាល់ពីលោកខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១លើក ហើយជា

លទ្ធផលសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖

ទី១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ 8,500.08គ.ក្រ

ទី២-ថ្នាំញៀនប្រភេទអុិចស្តាសុី(គ្រាប់)ទម្ងន់ 1,256.03គ.ក្រ

ទី៣-ថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ 1,036.08គ.ក្រ

ទី៤-ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ 958.36ក្រ.

ទី៥-សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប

ទី៦-កាបូបស្ពាយពណ៌ខ្មៅ(ដាក់ថ្នាំញៀន២)ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ 11,736.85គ.ក្រ។

ប្រភពបន្តថា ចំណែកជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម(បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការស្រាវជ្រាវកំណត់មុខសញ្ញា)ដើម្បីចាប់ខ្លួនយកមកចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖