ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១នេះ លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ព្រមជាមួយក្រុមការងារនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅប្រគល់ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
គួររំលឹកផងថា អង្គការផ្ទះបាយកុមារនេះត្រូវបានបង្កេីតឡេីងនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ដោយលោក ង៉ូវ ឈីវ ជាអតីនាយកអង្គការ ESPECA ។ គោលបំណងផ្ទះបាយកុមារ បង្កើតឡើងដើម្បីជួយកុមាររើសអេតចាយ កុមារស៊ុំទាន កុមារជួបការលំបាក ដោយអង្គការផ្តល់ជាអាហារហូបចុកគ្រប់គ្រាន់ និងជំរុញកុមារអោយទៅរៀន ធ្វើយ៉ាងណាអោយចេះអាន និងចេះសរសេរ ជាពិសេសអោយពួកគេមានសុខភាពល្អ ។
លោក ជិន ប៊ុនធឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ របស់អង្ការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទទួលបានការ ទំនុកបំរុងពីអង្គការ ។ នៅក្នុងថ្ងៃនេះ លោក និងលោកស្រី បានផ្តល់ជូន អំណោយដើម្បីចូលរួមរំលែកការលំបាកក្នុងជីវភាពរបស់អង្គការបានមួយចំណែក ខណៈរាជរដ្ឋាភិបាលបានអនុវត្តការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាហេតុដែលធ្វើអោយបងប្អូនទទួលរងផលប៉ះពាល់ ។
ក្នុងឱកាសនោះ លោក ង៉ូវ ឈីវ ជាប្រធានអង្គការផ្ទះបាយកុមារបានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក និង លោកស្រី ដែលតែងតែយកចិត្តទុកដាក់លើជីវភាពរបស់អង្គការ ពិសេស បងប្អូននៅតាមសហគមន៍គ្រប់រូប ។ ហើយការឧបត្ថម្ភនៅពេលនេះ អាចបង្កលក្ខណៈអោយយើងខ្ញុំមានលទ្ធក្នុងការចែករំលែក និងផ្គត់ផ្គង់បន្តដល់គ្រួសារខ្វះខាតនៅតាមបណ្តាសហគន៍ទាំង ៣ មានដូចជា សហគមន៍ព្រែកទាល់មានជ័យ , សហគមន៍បឹងត្របែក និង សហគមន៍ជ្រោយចង្វា ។ ល ។
សូមបញ្ជាក់ផងដែរថា: គ្រួសារដែលអង្គការជួយទំនុកបំរុងទាំងអស់មានចំនួន ២២៥គ្រួសារ មកពី៣សហគមន៍
ទី១-កុុមាររស់នៅក្នុងសហគមន៍ព្រែកទាល់មានជ័យ មានចំនួន ៨០គ្រួសារ។
ទី២-កុមាររស់នៅក្នុងសហគមន៍បឹងត្របែក មានចំនួន ៨៥គ្រួសារ។
ទី៣-កុមាររស់នៅក្នុងសហគមន៍ជ្រោយចង្វា មានចំនួន ៦០គ្រួសារ។
អំណោយដែលប្រគល់ជូនអង្គការនៅថ្ងៃនេះរួមមាន៖
១-អង្ករ ២០០គីឡូ
២-ត្រីខ ២០០កំប៉ុង
៣-មី ០៣កេសធំ ស្មើ ១៨កេសតូច
៤-ទឹកដោះគោខាប់ ០១កេស
៥-ប៊ីចេង ០៥គីឡូ
៦-អំបិល ០៥គីឡូ
៧-ទឹកត្រី ០៣យួរ
៨-ទឹកស៊ីអ៉ីវ ០៣យួរ
៩-ទឹកសុទ្ធ ARUNA ៥០កេស
១០-ម៉ាស់ ២០ ប្រអប់ ស្មើ ១០០០ម៉ាស់
ហើយអំណោយដែលប្រគល់ជូនគ្រួសារទាំង ២២៥នៅថ្ងៃនេះ ដោយមួយគ្រួសារៗទទួលបាន៖
១-អង្ករ ០១បេ
២-ត្រីខ ០១យួរ ស្មើ ៣០កំប៉ុង
៣-មី ០១កេសតូច
៤-ទឹកដោះគោខាប់ ២កំប៉ុង
៥-ទឹកត្រី ០១យួរ ស្មើ ០៦ដប
៦-ទឹកស៊ីអ៉ីវ ០១យួរ ស្មើ ០៦ដប
៧- ទឹកសុទ្ធ ARUNA ០១កេស ៕
ដោយ៖ សុខ ខេមរា