នៅថ្ងៃទី៣០ខែមេសា (ពេលវេលានៅអាមេរិក) មន្ទីរបញ្ចកោណអាមេរិកបានសម្រេចដកមូលនិធិរបស់ក្រសួងការពារជាតិសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដែលជាទ្រព្យសម្បត្តិតែមួយគត់របស់អតីតប្រធានាធិបតីត្រាំ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jamal Brown បានបញ្ជាក់ថា«ក្រសួងការពារជាតិអាមេរិក បានសម្រេចលុបគម្រោងសាងសង់ជញ្ជាំងព្រំដែនដោយបង្វែរប្រាក់ទាំងនោះទៅសាងសង់សាលារៀនសម្រាប់កូនៗ របស់ទាហាន និងបង្កើនកម្លាំងទាហាននៅបណ្តាប្រទេសជាដៃគូ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ទឹកប្រាក់ដែលបានដកចេញពីគម្រោងសាងសង់ជញ្ជាំងព្រំដែន នឹងត្រូវបង្វែរទៅគម្រោងទាំងឡាយរបស់យោធាដែលបានផ្អាកដើម្បីយកប្រាក់ទៅសាងសង់ជញ្ជាំងព្រំដែន។
ក្នុងពេលឡើងកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី២០ខែមករា លោកបៃឌិន បានចេញបញ្ជាឲ្យផ្អាករាល់សកម្មភាពសាងសង់ជញ្ជាំងព្រំដែន ដើម្បីត្រួតពិនិត្យឡើងវិញរាល់កិច្ចព្រមព្រៀងក្នុងការសាងសង់ជញ្ជាំងព្រំដែននោះ។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅតាមព្រំដែនម៉ិចស៊ីកូនៅខែកុម្ភៈឆ្នាំ២០១៩ ក្រោយពេលរដ្ឋសភាបានបដិសេធអនុម័តទៅលើការចំណាយប្រាក់៥,៧ពាន់លានដុល្លារ សាងសង់ជញ្ជាំងព្រំដែន៕ ដោយ៖ ធីរីណា
រូបភាព៖ Zing news