ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ (បុគ្គលិកផ្នែកដឹកជញ្ជូន មានចំនួន ៣នាក់)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលតែងតែទៅទិញ ឬមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោកចាប់ពីថ្ងៃទី២០មេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ (បុគ្គលិកផ្នែកដឹកជញ្ជូន មានចំនួន ៣នាក់)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា