ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ដូនពេញ​៖​ ជួបសួរសុខទុក្ខកម្លាំងប្រជាការពារ និងនាំយកថវិកាឧបត្ថម្ភរបស់លោក ឃួង ស្រេង ចែកជូនពួកគាត់ចំនួន ៨៣នាក់

ចែករំលែក៖

ភ្នំពេញលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងលោកស្រី នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្លាំងប្រជាការពារ ដែលប្រចាំការក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភរបស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនកម្លាំងប្រជាការពារសរុបចំនួន ៨៣នាក់។ មិនតែប៉ុណ្ណោះលោក សុខ ពេញវុធ និងលោកស្រី ក៏បានណែនាំដល់ប្រជាការពារទាំងអស់ឲ្យពង្រឹងបន្ថែមការអនុវត្តការងារក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ១៩នេះ

ឆ្លៀតក្នុងឱកាសនេះលោកអភិបាលក៏បានមានប្រសាសន៍ណែនាំដល់កងកម្លាំងរបស់យើងទាំងអស់បន្តយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលរបស់ប្រជាពលរដ្ឋក្នុងតំបន់លឿងទុំដែលមាននៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ផ្សារកណ្ដាលទី២ព្រមទាំងការអនុវត្ត វិធានការ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន

ក្នុងនោះលោកអភិបាលក៏បានឧបត្ថម្ភថវិកាដល់កម្លាំងប្រជាការពារខណ្ឌសរុបចំនួន ៨៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២៨០,០០០រៀលនិងឧបត្ថម្ភដល់កម្លាំងនគរបាលចំនួន ២០០,០០០រៀល សរុបរួមចំនួន២៣,៥៩០,០០០រៀល និង ប្រេងម៉ាស៊ូត ៥០លីត្រ ដែលជាការឧបត្ថម្ភរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

ដោយ៖សតារា


ចែករំលែក៖