ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​២ថ្ងៃ​នេះតួលេខបន្តការកេីនឡេីងខ្ពស់! ខណៈក្រសួងសុខាភិបាល​ រកឃើញ​​ករណីវិជ្ជមានកូវីដ-១៩​ ក​ឆ្លង​ថ្មី​​ចំនួន​ ៨៤១នាក់​​ និងអ្នកជាសះស្បេីយ​ ៦១នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅថ្ងៃ​ចន្ទទី៣ ខែឧសភា ឆ្នាំ២០២១នេះ​​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៨៤១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៦១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២ ខែឧសភា​​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៨៤១នាក់​ (សហគមន៍ទាំង ៨៤១នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៦១នាក់​​៖

គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 15361 នាក់
– អ្នកជាសះស្បើយ= 5430 នាក់
– អ្នកកំពុងព្យាបាល= 9818 នាក់
– អ្នកស្លាប់= 106 នាក់។

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕ដោយ​៖ស​ តារា​


ចែករំលែក៖