ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ប្រមុខក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។
បើលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសារដាស់តឿន! ដោយមានប្រសាសន៍លើកឡើងថា, បើមិនចង់ជួបព្រឹត្តិការណ៍ដូចនៅឥណ្ឌា សូមអនុវត្ត ០៣ការពារ+០៣កុំ+ចាក់វ៉ាក់សាំង+នៅផ្ទះ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្តទៀតថា, សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងកាន់តែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។
នៅឥណ្ឌា​ យេីងឃេីញស្រាប់ហេីយ​ៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ​ មែនទេ? បេីមែន​ ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន​ ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំង​ +​ នៅផ្ទះ​ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ​ ព្យាយាមកុំចេញក្រៅផ្ទះ)។
សុំជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន​ ហេីយសង្ឃឹមថា​ យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ​ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖