ខេត្តក្រចេះ ៖ មានករណីហិង្សាដោយចេតនាមួយកើតឡើងបង្កដោយជនសង្ស័យមួយក្រុមពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះពេលនេះកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះដែលប្រើកាំបិតកែច្នៃកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍ហិង្សានោះបានកើតឡើងនៅវេលាម៉ោង២៣:៥០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ហេង ហួង ស្ថិតក្នុងភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ករណីបង្កហិង្សានោះបង្កដោយជនសង្ស័យមួយក្រុមមានគ្នា៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះពួកគេបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួច ហើយសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវរកផងដែរ។
ប្រភពថា ក្រុមជនសង្ស័យនោះមានគ្នា៣នាក់ជិះម៉ូតូតែមួយគ្រឿងទេប្រដាប់ដោយកាំបិតកែច្នៃ រួចកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរួសធ្ងន់ ពេលនេះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ សន រ៉ាវី ហៅយុទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះនិងជាមុខសញ្ញាចាស់ដែលធ្លាប់បានរត់គេចខ្លួនមួយរយៈពាក់ព័ន្ធនឹងបទល្មេីសគ្រឿងញៀនផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមច្បាប់ ឯជនរងគ្រោះទាក់ទិននឹងមុខសញ្ញាចាស់សមត្ថកិច្ចមិនទាន់ដឹងថាត្រូវចាត់ការបែបណានោះទេ៕
ដោយ៖ ជីវ័ន្ត