ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ទ្រាក់វាយប្រហារផ្ទះពលរដ្ឋរងការខូចខាតសរុប១៧ខ្នងនៅស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៧ខ្នងក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន១ខ្នងត្រូវខ្យល់បោកបក់លើឃុំចំនួន៤នៅស្រុកស្វាយចេកនៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ នៅស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យ។

 សមត្ថកិច្ចក្នុងមូលដ្ឋានបានបញ្ជាក់ថា៖ មុនពេលកើតហេតុមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះបានបង្កឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយចេក ចំនួន១៧ខ្នង រងការខូចខាតរបើកដំបូលស័ង្កសី ក្នុងនោះមាន១ខ្នងបានដួលរលំខូចខាតទាំងស្រុង ។

លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៧ខ្នងដែលរងការខូចខាតមាន៖ ឃុំស្វាយចេករបើកដំបូលផ្ទះចំនួន១ខ្នង, ឃុំតាផូ របើកដំបូលផ្ទះចំនួន២ខ្នង, ឃុំទ្រាសដួលរលំផ្ទះទាំងស្រុងចំនួន១ខ្នង, ឃុំរលួសរបើកដំបូលផ្ទះចំនួន១៣ខ្នង។

ប្រភពដដែលបានបញ្ជាក់ថា៖នៅក្នុងឧប្បត្តិហេតុនៃគ្រោះធម្មជាតិនេះ មិនបណ្តាលឲ្យមានមនុស្សឬសត្វពាហនៈ គ្រោះថ្នាក់នោះឡើយ  តែទោះអាជ្ញាធរនិងសមត្ថកិច្ចជាប់ដៃក្នុងការការពារcovid-19 យ៉ាងណា ក៏ត្រៀមកម្លាំងជួយក្នុងការកសាងផ្ទះជូនពលរដ្ឋឡើងវិញដែរ៕

ដោយ ៖ វណ្ណា

 

 


ចែករំលែក៖