ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន បានទទួលអំណោយនូវគ្រឿងឧបភោគបរិភោគពី លោកស្រី ហ៊ុន ស៊ីណាត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញទទួលនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់លោកស្រី ហ៊ុន ស៊ីណាត ជូនមករដ្ឋបាលខណ្ឌចំការមន ដើម្បីសម្រាប់ប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌចំការមន ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអំណោយរបស់លោកជំទាវ ដែលបានជូនមករដ្ឋបាលខណ្ឌ រួមមាន ៖

-អង្ករ ចំនួន ០១តោន
-មី ចំនួន ០៩កេសធំ
-ទឹកត្រី ចំនួន ៥០យួរ
-ត្រីខ ចំនួន ០៥កេសធំ

ជាមួយគ្នានោះផងដែរ រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកស្រី ហ៊ុន ស៊ីណាត ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជូនមករដ្ឋបាលខណ្ឌ និងសូមវត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យសព្ទសាធុការជូន លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ និងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖