ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកបានបង្ហោះនូវរូបភាពគួរឲ្យក្តុកក្តួល អាណិតពន់ពេកទៅលើកុមារតូចដែលមានជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយ។
លោកបានថ្លែងយ៉ាងដូច្នេះថា, រូបភាពដែលមើលទៅធ្វើអោយអារម្មណ៍រំភើបផង ក្តុកក្តួលផង🥲។
លោកបន្តថា, ជំងឺកូវីដ-១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។
ទោះជាយ៉ាងណា ក៏សូមអបអរសាទរដល់ក្មួយទាំងពីរដែលបានជាសះស្បើយ និងសូមអរគុណដល់ក្រុមគ្រូពេទ្យនិងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕
ដោយ ៖ សិលា