ភ្នំពេញ ៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព “នគរដ្រេហ្គននិងកាសែតនគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន និងចែកចេញជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ ។
សូមបញ្ជាក់ថា, សម្រេចនេះ, តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុវត្តដូចវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងទៅ ដោយក្នុងនោះតំបន់លឿង តំបន់លឿងទុំ អនុញ្ញាតឱ្យធ្វើចរាចរ និងសកម្មភាពចាំបាច់ប៉ុណ្ណោះ ហើយតំបន់ក្រហមនៅតែបន្តរឹតត្បិតខ្លាំងក្លាដដែល។
ការអនុវត្តវិធានការបែបនេះ គឺទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ ទាំងសាលារាជធានីភ្នំពេញ ទាំងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋ ។
ដោយ ៖ សិលា