ព័ត៌មានទាន់ហេតុការណ៍៖

សាស្ត្រាចារ្យសាកលវិទ្យាល័យនៅខេត្តបាត់ដំបងម្នាក់ មានជម្លោះជាមួយភរិយា គិតខ្លីចង.កសម្លាប់ខ្លួន សង្ស័យប្រចណ្ឌផង

ចែករំលែក៖

ខេត្តបាត់ដំបង៖ សាស្ត្រាចារ្យសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចNUME នៅខេត្តបាត់ដំបងម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង០៧នឹង៣០នាទី ព្រឹកថ្ងៃទី០៥ ខែឧសភាព ឆ្នាំ២០២១ស្ថិតក្នុងក្រុមទី០២ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគេសង្ស័យថា មានការប្រចណ្ឌនឹងប្រពន្ធធ្វើគ្រូបង្រៀនដូចគ្នា។ ជនរងគ្រោះឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ។

តាមការបំភ្លឺរបស់ឈ្មោះ ញ៉ែម បូរី (ប្អូនសព) ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦នឹង១០នាទី ព្រឹកលោកបានទទួលដំណឹងពីម្ដាយថាឲ្យទៅមើលបងប្រុសឈ្មោះ ទិត្យ រដ្ឋា (សាកសព) នៅភូមិអណ្ដូងចេញ ព្រោះយប់មិញទូរស័ព្ទមកគាត់ដោយនិយាយប្រាប់គាត់ថា កូនលាម៉ាក់ហើយ ជាតិក្រោយជួបម៉ាក់ទៀត។ ខ្ញុំសរសេរបណ្ដាំលើក្ដារខៀនរួចហើយ។ បន្ទាប់ពីម្តាយលោកប្រាប់ហើយ លោកក៏បានហៅកូនស្រីរបស់លោកឲ្យជូនទៅផ្ទះបងប្រុសរដ្ឋា។ពេលមកដល់ខ្លួនបានឃើញទ្វារផ្ទះបិទស្ងាត់ឈឹងនិងពុំមានជាប់គន្លឹះឬសោឡើយ។ លុះពេលបើកទ្វារលោកបានឃើញបងប្រុសរដ្ឋាចងក ស្លាប់បាត់ទៅហើយ។

ក្នុងករណីនេះបើតាមការបំភ្លឺរបស់ឈ្មោះ ឡុង សុម៉ាលី ជាប្រពន្ធសព អាយុ៥៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ខ្លួនបានឈ្លោះគ្នាជាមួយប្ដីឈ្មោះ ទិត្យ រដ្ឋា (សាកសព) បន្ទាប់មកខ្លូនបានទៅស្នាក់នៅផ្ទះរបស់កូនប្រុសខ្លួន នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កូនប្រុសរបស់ខ្លួនឈ្មោះ បញ្ញា បានទទួលទូរស័ព្ទពីពូរបស់គេឈ្មោះ ញ៉ែម បូរី ថាប៉ារបស់គេបានចងកស្លាប់បាត់ហើយ ពេលនោះកូនប្រុសរបស់ខ្លួនបានមកប្រាប់ខ្លួនថាប៉ាចងកស្លាប់បាត់ហើយម៉ាក់។

ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ទិត្យ រដ្ឋា សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ព្រោះមូលហេតុមានវិបត្តិផ្លូវចិត្តឈ្លោះគ្នាជាមួយប្រពន្ធនិងប្រចណ្ឌផង ព្រោះមុនធ្វើអត្តឃាត ជនរងគ្រោះបានសរសេរបណ្តាំដល់គ្រួសារ និងចោទប្រពន្ធថាផិតក្បត់។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅចាត់ចែងធ្វើពិធីបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត៕

ដោយ÷ប្រាថ្នា

ចែករំលែក៖