ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងខ្យល់កន្ទ្រាក់រងផលប៉ះពាល់ផ្ទះ៧៤ខ្នងនិងរលំសង្កត់លើរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅសង្កាត់ចំនួនបីនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទីក្រុងប៉ោយប៉ែតគឺជាទីក្រុងមួយមានវិបត្តិ
Covid-19 មិនទាន់ស្រាក់ស្រាន្តហើយអាជ្ញាធរនិងសមត្ថកិច្ខក៏មិនទាន់បានសំរាកនៅឡើយ ក៏ធ្លាក់បន្ទុកមួយ
ទៀតមានភ្លៀងលាយឡំផ្គររន្ទះខ្យល់កន្ទ្រាក់កាលពីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះធ្វើឲ្យរងផលប៉ះពាល់ផ្ទះចំនួន៧៤ខ្នងរងការខូចខាត ដោយគ្រោះធម្មជាតិ តែទោះយ៉ាងនេះនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះអាជ្ជាធរនិងសមត្ថកិច្ខកំពុងតែចុះ
ពិនិត្យជាក់ស្ដែងចំពោះផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតបង្ហាញថាៈ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរលំផ្ទះប្រជាពលរដ្ឋ សរុប ៧៤ ខ្នងផ្ទះ ក្នុងនោះមាន៖ សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ, សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ ,សង្កាត់ប៉ោយប៉ែត១៦ ខ្នងផ្ទះនិងផ្សារមង្គលប៉ោយប៉ែត ០១ ខ្នង រលំសង្កាត់លើរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿង ម្ចាស់ផ្សារនិងសមត្ថកិច្ចអាជ្ញាធរកំពុងរុះរើដើម្បីយករថយន្តចេញ ដោយឡែកគ្រោះធម្មជាតិមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។
ប្រភពព័ត៌មានពីផ្សារមង្គលប៉ោយប៉ែតបានឲ្យដឹងថា មានរថយន្តនិងម៉ូតូទំនើបៗមិនតិចជាង១០គ្រឿងនោះទេ ដែលយកមកផ្ញើនៅក្នុងផ្សារខាងលើនេះ។ ដែលផ្សារមង្គលប៉ោយប៉ែតនេះ អាជីវករផ្អាកលក់ដូររាប់ឆ្នាំមកហើយ ចំណែកឯរោងចាំយាម តំបន់បិទខ្ទប់វិញឃើញថា ខ្លះដួល ខ្លះប៉ើងរលំ ធ្វើឲ្យសមត្ថកិច្ចមួយចំនួនទទឹកខ្លួនជោក និងគ្មានកន្លែងសំរាក ត្រូវបានសមត្ថកិច្ច លើកសង់ទាំងភ្លៀងបានវិញខ្លះផងដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖