រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ – ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន SmartAxiata បានផ្ដើមយុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» ក្នុងគោលបំណងណែនាំអតិថិជនឲ្យស្គាល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
អតិថិជនអាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនថ្មីៗ និងរបៀបបញ្ចូលលុយងាយៗ ហើយពួកគេក៏អាចបញ្ចូលលុយ ជូនមនុស្សជាទីស្រលាញ់របស់ពួកគេឲ្យផងដែរ។ យុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» របស់ក្រុមហ៊ុន Smart មានដូចជា ៖
១. ប្រម៉ូសិនខ្ចីលុយ ឫ ខ្ចីទិន្នន័យអ៉ិនធឺណិត (SmartLoan & Data SmartLoan) អតិថិជនអាចខ្ចីលុយ ហើយបញ្ចូលទៅក្នុងគណនីចម្បង (Main balance) ចាប់ពី ២០សេន ៥០សេន ១ ដុល្លារ ឫ ២ ដុល្លារ ហើយអាចសងវិញជាមួយ លក្ខខណ្ឌថ្លៃកម្ចីដ៏សមរម្យបំផុត ។ ដើម្បីខ្ចីលុយ អតិថិជនសូមចុច *911*100# សម្រាប់ការខ្ចីលុយ 1 ដុល្លារ។ អ្នកប្រើប្រាស់ក៏អាចខ្ចីទិន្នន័យអ៉ិនធឺណិតក្នុងFacebook ចាប់ពី 20 សេន សម្រាប់ 1GB និង 2 ដុល្លារ សម្រាប់ 10GB។
២. កម្មវិធីដូរលុយ (Smart Xchange) អតិថិជនអាចប្រើសេវាកម្មដូរលុយ ជាមួយលេខទូរស័ព្ទ Smart ដែលជាសមាជិកគ្រួសារ ឬ មិត្តភក្ភិបាន ដោយគ្រាន់តែចំណាយអស់ 1 សេនប៉ុណ្ណោះ។ អតិថិជនអាចទទួលបានអត្រាប្តូរលុយស្មើនឹង៣០ដងច្រើនដងតាមដែលអ្នកចង់។ ឧទាហរណ៍៖ ប្ដូរ ១ដុល្លារ ទទួលបាន ៣០ដុល្លារ ដោយស្មើនឹងទិន្នន័យអ៉ិនធឺណិត ១៥០០ MB ឫសេវាហៅចេញ ៤២៨ នាទី (ជាង ៧ ម៉ោង)។ ដើម្បីដូរលុយអោយលេខទូរស័ព្ទ Smart ដទៃទៀត សូមចុច *656* លេខអ្នកទទួល *100# សម្រាប់ ការដូរលុយ 1 ដុល្លារ ទៅ 30 ដុល្លារជាលុយក្នុងប្រព័ន្ធ។
៣. បញ្ចូលលុយ និងពិនិត្យគម្រោងភ្ជាប់សេវាតាម SmartNas appតាមរយៈ SmartNas អ្នកប្រើប្រាស់អាចបញ្ចូលលុយ ឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលប្រើប្រាស់លេខទូរស័ព្ទ Smart ដូចគ្នាតាមរយៈ SmartNas app ឬតាមវេបសាយរបស់ក្រុមហ៊ុន Smart។ រាល់ពេលបញ្ចូលលុយតាម SmartNas ចាប់ពី ៥០០០ រៀល ($ 1.25) នឹងទទួលបានទិន្នន័យអ៉ិនធឺណិតបន្ថែម 1GB ភ្លាមៗ។ ការទទួលបានទិន្នន័យ 1GB ឥតគិតថ្លៃនេះគឺផ្ដល់ជូនរហូតដល់ថ្ងៃទី ៣១ ខែឧសភា។
៤. បញ្ចូលលុយតាម app ធនាគារ ការបញ្ចូលលុយក្នុងប្រព័ន្ធទូរស័ព្ទតាមឌីជីថលកាន់តែទូលំទូលាយហើយមានភាពងាយស្រួលនិងឆាប់រហ័ស។ អ្នកប្រើប្រាស់ប្រព័ន្ធ Smart អាចបញ្ចូលលុយសម្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនឬលេខទូរស័ព្ទរបស់ក្រុមគ្រួសារឬអ្នកដទៃបាន តាម Mobile app ធនាគារដូចជា Pi Pay ធនាគារ ACLEDA កម្មវិធី Wing ធនាគារ ABA កម្មវិធីEdeel កម្មវិធី Chip Mong Bank និងកម្មវិធី TrueMoney ជាដើម។
៥. បញ្ចូលលុយតាមកាតកោស និងតាមភ្នាក់ងារ Smart Spot, Wingនិង TrueMoney អតិថិជនក៏អាចជួយបញ្ចូលលុយឲ្យអ្នកដ៏ទៃបាន ដោយផ្ញើលេខកូដបញ្ចូលលុយទៅកាន់អ្នកទទួល។ ចំពោះការបញ្ចូលលុយជាមួយភ្នាក់ងារ អតិថិជនអាចផ្ញើលុយទៅកាន់លេខលេខទូរស័ព្ទ Smart បានដោយគ្រាន់តែប្រាប់លេខទូរស័ព្ទអ្នកទទួល។ អតិថិជនទាំងអស់ សូមមេត្តាគោរពតាមវិធានការ ៣ កំុ និង ៣ ការពារ របស់ក្រសួងសុខភិបាល ខណៈពេលស្វែងរកទិញកាតកោស។
សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ចូលលុយទាំង ៥វិធី លោកអ្នកអាចអញ្ជើញចូលទៅកាន់ : https://bit.ly/3t7hax3 ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh