ព័ត៌មានទាន់ហេតុការណ៍៖

«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ – ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន​ Smart Axiataដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃនេះថាក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់អតិថិជន របស់ខ្លួន ក្នុងការចូលរួមបរិច្ចាគថវិកាដោយមានភាពងាយស្រួល

ចាប់ពីថ្ងៃនេះទៅ អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារ ដោយគ្រានតែចុច *2020* ហើយបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគក្រោមកចុចសញ្ញាទ្រុងជ្រូក #។ ពួកគេអាចបរិច្ចាគ ទឹកប្រាក់ចំនួនប៉ុន្មានក៏បានចន្លោះពី​ចាប់ពី ១ ដុល្លា រហូតដល់ ១០ ដុល្លារ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជន ចង់បរិច្ចាគ២ដុល្លា ពួកគេគ្រាន់តែចុច *2020*2#។ ជំនួយបរិច្ចាគនេះធ្វើការទទួលយករហូតដល់ថ្ងៃទី៣១ ខែឧសភា  ឆ្នាំ២០២១។​

ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់10ម៉ឺន ដុល្លារ។ថវិកាជំនួយទាំងអស់នឹងយកមកប្រើប្រាស់សម្រាប់ទិញស្បៀង​អាហារជំនួយសង្គ្រោះបន្ទាន់ ដែលចែកចាយ តាមរយៈអាជ្ញាធរក្នុងតំបន់ទៅដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលកំពុងជួបប្រទះបញ្ហាក្នុងការស្វែងរកស្បៀង។

កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើឲ្យតំបន់ខ្លះនៅក្នុងរាជធានីត្រូវបានបន្ធូបន្ថយនូវវិធានការរឹតត្បឹតមួយចំនួន យ៉ាងណាមិញក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូចនៅតែបន្តទទួលរងឥទ្ធិពលយ៉ាងខ្លាំពីការបិទខ្ទប់

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ក្រុមហ៊ុន Smart Axiata គឺនឹងគាំទ្រប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ហើយយើងយកចិត្តទុកដាក់លើសុវត្ថិភាព សុខភាព និងសុខុមភាពរបស់ ពលរដ្ឋកម្ពុជាគ្រប់រូបអំឡុងពេលនៃវិបត្តិនេះ ដូចេ្នះហើយ យើងចូលរួមធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពរបស់យើងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលត្រូវការជំនួយបំផុតក្នុងគ្រាលំបាកនេះ។

យើងតែងឃើញមានការគាំទ្រជាច្រើនពីអតិថិជនរបស់យើងកន្លងមក។ ពួកគេតែងតែមានទឹកចិត្តអាណិតចង់ចូលរួមជួយដល់ជនរួមជាតិកម្ពុជា ដូចច្នេះហើយ យើងនឹងផ្ដល់ឱកាសនេះដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ ដើម្បីយើងអាចឆ្ពោះទៅមុខរួមគ្នាក្នុងនាមជាប្រជាជាតិមួយ។»

លោក Thomas បានបន្ថែមទៀតថា ៖ «យើងសង្ឃឹមថាអតិថិជនរបស់យើងនឹងចូលរួមបង្ហាញម្ដងទៀត នូវស្មាតីសហគមន៍  និងចិត្តសប្បុរសធម៌ ដើម្បីគាំទ្រអ្នកដែលកំពុងត្រូវការជំនួយ។ នេះគឺជាពេលវេលា ​ដ៏សាកសមសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងអំពើល្អដល់គ្នាទៅវិញទៅមក ដូចដែលយើងបានធ្លាប់ធ្វើកាលពីមុនមក។»

ជាផ្នែកមួយនៃកម្មវិធីគាំទ្ររាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្រុមហ៊ុន Smartបានផ្ដើមសកម្មភាពជាច្រើន ដើម្បីគាំទ្រអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា និងជាពិសេស អ្នកដែលស្ថិតនៅក្នុងតំបន់ក្រហមជាមួយ និងការផ្ដល់ជូនដូចជា៖

អតិថិជនក្រុមហ៊ុន Smart ទាំងអស់ទទួលសេវាហៅក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទី ហូត ដល់ ថ្ងៃទី១៥ ខែ ខែឧសភា ដោយគ្រាន់តែ ចុច*2021# ម្តងគត់
អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឫក្បែតំបន់ក្រហម ទទួល បាន ការពន្យាសុពលភាពលេខទុូរស័ព្ទ និងទទួលបានទិន្នន័យអ៉ិនធឺណិត60MB ឥត គិត រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយចុច *2021*1# ម្តងគត់
រាល់អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលបញ្ចូលទឹកប្រាក់ចាប់ពី ១ ដុល្លារឡើងទៅ នៅពេលចាប់ ផ្ដើមប្រើស៊ីមទុូរស័ព្ទ ឥលូវនេះអាចខ្ចីទឹកប្រាក់ ដោយមិនគិតអំពីរយៈពេលនៃការប្រើប្រាស់ ប្រព័ន្ធក្រុមហ៊ុន Smart

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖