ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ តាមប្រសាសន៍ណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ដែលស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ទុំទាវ ភូមិជើងខាល ឃុំ មង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា, លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា ដើមពោធិ៍ដែលដួលរលំនោះមិនមែន ដើមពោធិទុំទាវនោះទេ ដើមពោធិទុំទាវគឺនៅខាងក្រោយដើមពោធិ៍ដែលដួលរលំនេះប្រហែល៦០ម៉ែត្រជាង ។
ដើមពោធិ៍ដែលដួលរលំឈ្មោះដើមពោធិ៍អ្នកតាក្រហម ក ហើយបានដួលរលំសង្កត់លើខ្ទមអ្នកតានិងអ្នកតាខ្ទិចខ្ទីអស់ រលីង ។
,សូមជម្រាបថា, នៅម៉ោង៨និង៤៧នាទីយប់ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបំភ្លឺជូនសាធារណជនច្បាស់ហើយថា, សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាដើមពោធិ៍ដែលដួលដោយសារខ្យល់កន្រ្តាក់ថ្ងៃនេះមិនមែនដើមពោធិ៍ប្រវត្តិស្នេហ៍ទុំទាវនោះទេគឺដើមពោធិ៍អ្នកតាក្រហម ក!!!!
ខ្ញុំបាទសូមអរគុណជាអណេកចំពោះលោក ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជួយរៀបចំដាំដើមពោធិ៍នេះឡើងវិញ🙏🙏🙏៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖