ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម៖ ក្រោយរកឃើញពលរដ្ឋឆ្លងជំងឺកូវីដ-១៩​ សម្រេចបិទខ្ទប់ភូមិអកទៀង នៅឃុំតាំងក្រាំង ស្រុកបាធាយ

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ បេីយោងតាមសេចក្តីប្រកាសព័ត៍មានពី​លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចចបិទខ្ទប់ភូមិអកទៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីសម្រេចរបស់អភិបាលខេត្ត​ ខាងលេីនេះ​ ​ ប្រការ១ បានបញ្ជាក់ថា៖«ត្រូវបានបិទខ្ទប់ភូមិអកទៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម រយៈពេល១៤ថ្ងៃ ដោយមូលហេតុ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១»៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ខាងក្រោមនេះ​៖

ដោយ​៖សហការី​


ចែករំលែក៖