ភ្នំពេញ៖ នៅ ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នេះបើយោងតាមការបញ្ជាក់ជាផ្លូវការរបស់ផេកអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ និងមានលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់៕
ដោយ ៖ សិលា