ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​ក្រចេះ​៖​ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត​ នៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ​ក្រុង​ក្រចេះ​

ចែករំលែក៖

ខេត្ត​ក្រចេះ​៖ បើយោង​តាម​លិខិត​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ​ នៅ​ថ្ងៃទី​១០ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានប្រកាស​ពី​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត​ ​ជាស្រ្តីវ័យចំណាស់​ អាយុ​៧៣​ឆ្នាំ​ ​រស់នៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។​

​ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា ឈ្មោះ អាង សន បាន​ចូល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ កាលពី​ថ្ងៃទី​២០ ខែមេសា​ដល់​ថ្ងៃទី​២៤ ខែមេសា បាន​ចេញពី​មន្ទីរពេទ្យបង្អែក ខេត្ត ទៅ​សម្រាក​នៅផ្ទះ​។​ដល់​ថ្ងៃទី​៧ ខែឧសភា បានមក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ខេត្ត​ម្ដងទៀត ដោយ​អាកា​រៈហ​ត់ និង​ពិបាក​ដកដង្ហើម ។ ក្រុមគ្រូពេទ្យ​ក៏បាន​យក សំណាក​ទៅ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ជា​លទ្ធផល​ឈ្មោះ អាង សន គឺមាន​ផ្ទុក​ជំងឺ​កូ​វីដ-១៩​។​

​ជាមួយ​គ្នា​នោះ​ដែរ​ ក្នុង​លិខិត​ប្រកាស​របស់​រដ្ឋបាលខេត្ត​ ក៏បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់​ព​ន្ធ័​ជាមួយ​ឈ្មោះ អាង សន សូម​រូស​រាន់​មកជួប​ក្រុមគ្រូពេទ្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​យក សំណាក​ទៅពិនិត្យ​។​ ប​ច្ច​ប្បន្ន​មន្ត្រី​ជំនាញ​ភិ​បាល​សុខា និង​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ប្រភព​ចម្លង និង​អ្នក ប៉ះពាល់ ដើម្បី​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​។​

​ចំណែក​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ករណី​បងប្អូន​ប្រជាពលរដ្ឋ មាន​រោគសញ្ញា ផ្តាសាយ ក្អក ហៀ​សំបោរ ឈឺបំពង់ករ និង​ថប់ដង្ហើម ឬ​រោគសញ្ញា​ផ្សេងៗ​សូម​ទៅ មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​ស្ថិតនៅ​កន្លែង​បងប្អូន​រស់នៅ និង​រាយការណ៍ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​។​

​គួរបញ្ជាក់ថា ចំពោះករណី​រកឃើញអ្នកវិជ្ជមាន​កូ​វីដ​-១៩​ថ្មី​នេះ គឺជា​ករណី​ទី​៥​ហើយ​ សម្រាប់​ខេត្តក្រចេះមួយនេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ដោយឡែអ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ចំនួន៣នាក់​នាពេល​កន្លងទៅ បាន​ព្យាបាល​ជាសះស្បើយ​ផងដែរ​៕ដោយ​៖សហការី​


ចែករំលែក៖