ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឍមណ្ឌលអូស្ត្រាលី​ សម្រាប់ការបណ្ដុះបណ្ដាល​ (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មជ្ឍមណ្ឌលអូស្ត្រាលី​ សម្រាប់ការបណ្ដុះបណ្ដាល​ (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅ
មជ្ឍមណ្ឌលអូស្ត្រាលី​ សម្រាប់ការបណ្ដុះបណ្ដាល​ (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ព្រឹក ។មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងខាងលើនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ៖ សិលា


ចែករំលែក៖