ភ្នំពេញ ៖ សូមបងប្អូនបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ក្នុងអំឡុង១សប្ដាហ៍ទៅមុខនេះខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ‘C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥:”C
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅបង្គួ ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្ត នៅភាគកណ្តាល ភាគខាងត្បូង និងបណ្តាខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម បរិមាណច្រើន ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពងរាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ៩.
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ “C
– នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ “C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ “C
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្ក ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២១ ៕
ដោយ៖ សុខ ខេមរា