ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ឃាត់ខ្លូនករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកថង់យួរមានកាបូបលុយ និងទូរស័ព្ទដៃ) កាលពីវេលាម៉ោង ១១ និង៣០នាទី                                                                                                                                                                                 ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខវត្តក្រាំងធ្នង់ ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

  ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ស៊ីម ភ័ក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)និងទី២-ឈ្មោះ អឿន ភ័ក្ត្រា ហៅត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1K-6697 ហើយធ្វើសកម្មភាពឆក់យកថង់យួរមានកាបូបលុយ និងទូរស័ព្ទពីជនរងគ្រោះ ឈ្មោះ សៀក សរ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិអណ្តូង១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុក    ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1K-6697 របស់ជនសង្ស័យ  , ថង់យួរ១ , កាបូប១ , លុយដុល្លារ៣៨០ដុល្លារ , លុយខ្មែរ១៥០.០០០រៀល , ទូរស័ព្ទដៃ០១គ្រឿងម៉ាក រៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

                        

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖