ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនិងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

      ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនបានក្នុងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនិងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត។ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក                                                                                                                                                                         ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបន្ទប់មុខហាងនំបុ័ងបាយ័ន ផ្លូវលេខ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 នគរបាលប្រាប់ថា ជនសង្ស័យ មានឈ្មោះ ចាប ម៉ាឡៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យបានជិះម៉ូតូ០១គ្រឿងតាមផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី លុះមកដល់ចំណុចខាងលើរូបគេប្រុង ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមទីសាធារណៈ  តែត្រូវសមត្ថកិច្ចល្បាតឃើញក៏ឃាត់ខ្លួនបានតែម្តង។ ក្រោយឆែកឆេរ សមត្ថកិច្ចបានរកឃើញសម្ភារបន្សល់ទុក មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ស្ពឺ1F-4109 និងដាវចំនួន០១ដើមជារបស់ជនសង្ស័យ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖