ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន និងឆាប់រហ័ស សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង ” ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២១ ក្នុងនោះដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំង រាជធានីភ្នំពេញ នឹងដំណើរការចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងកំណត់ជូនដូចខាងក្រោម៖
ដោយ៖ សំរិត