ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សាឃុំណាំតៅម្នាក់ធ្លាក់ពីលើដើមដូង បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមាជិកក្រុមប្រឹក្សាឃុំណាំតៅ១នាក់ បានបាត់បង់ជីវិត គ្រាដែលឡើងដើមដូងធ្លាក់ នៅវេលាម៉ោង០៥និង២០នាទីល្ងាចថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក 

លោកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ សូ ហុញ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក   មុខងារ ជាសមាជិកក្រុមប្រិក្សាឃុំណាំតៅ ។

លោកអធិការបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះ បានមកពីផ្ទះរបស់ខ្លួនជិះម៉ូតូមកផ្ទះឪពុក ដើម្បីឡើងកាប់ដើមដូង ។នៅពេលដែលឡើងជនរងគ្រោះបានកាន់កាំបិតខ្វែវ ពេលដល់ ក ដើមដូង បានទាញធាងដូងដែលងាប់ទម្លាក់មកដីយកផ្លូវឡើងក៏ស្រាប់តែធាងដូងដែលងាប់របេះ ជនរងគ្រោះក៏របូតដៃដែលឱបដើមដូងនោះធ្លាក់មកជាមួយត្រូវនឹងរបងព្រំដី មួយកន្លែងចំដើមទ្រូងនិងមួយកន្លែងទៀតត្រូវសៀតផ្កាស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។សពជនរងគ្រោះក្រោយពីពិនិត្យរបស់សមត្ថកិច្ចជំនាញ រួចរាល់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វណ្ណា


ចែករំលែក៖