ភ្នំពេញ ៖ រថយន្តម៉ាក SIENNA មួយគ្រឿងបេីកបរដោយជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន ហេីយបុករះម៉ូតូចំនួន៣គ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់និងមនុស្សមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសជនជាតិម្នាក់អមដំណើរដោយជនជាតិ២នាក់ទៀតបានបើករថយន្ដមួយគ្រឿងម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-5708 ដោយបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចណុចកើតហេតុក៏បានបត់បញ្ច្រាសផ្លូវ ហេីយក៏ទៅបុករះម៉ូតូចំនួន៣គ្រឿងដែលកំពុងតែជិះតាមបណ្ដោយផ្លូវជាតិលេខ៣ បណ្ដាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនិងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ចំណែកកៃកុងនិងអ្នករួមដំណេីរក្នុងរថយន្ដបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្ដបង្កនិងម៉ូតូជនរងគ្រោះទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ