ព័ត៌មានទាន់ហេតុការណ៍៖

មកយកសំណាកទាំងយប់រំលងអធ្រាត្រ ! បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤នាក់ / វិជ្ជមាន ៣៩នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្ដេចតេជា ប្រឆាំងកូវីដ១៩TYDA បានបញ្ជាក់អោយដឹងថា មកយកសំណាកទាំងយប់រំលងអធ្រាត្រ ! បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤ / វិជ្ជមាន ៣៩នាក់ គឺផ្សារឯករាជ្យ១_ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩TYDA មិនបានទទួលទានដំណេកទេ ដើម្បីប្រជាពលរដ្ឋ ទាំងរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ 📍បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤នាក់ / វិជ្ជមាន ៣៩នាក់ ។ សូមបងប្អូន អនុវត្តតាមវិធានសុខាភិបាល សម្អាតអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល ជែល រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ មិនចាំបាច់កុំចេញពីផ្ទះ និងប្រកាន់អោយបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ៕

ដោយ ៖ សិលា


ចែករំលែក៖