ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនបាននាំយកអង្ករ និងត្រីខមកប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាអង្ករ និងត្រីខរបស់ក្រុមហ៊ុន Elysian care co.,Ltd និងក្រុមហ៊ុនជា សៀង បានផ្តល់ជូនដល់អធិការនគរបាលខណ្ឌចំការមន ដើម្បីចែកជូនបន្តដល់កំលាំងនគរបាលប៉ុស្តិ៍ទាំង៥ និងផ្នែក នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានចូលរួមដោយលោក យិន សាន អធិការនគរបាលខណ្ឌចំការមន។

នាឱកាសនោះដែរលោកយិន សាន អធិការនគរបាលខណ្ឌចំការមន ក្នុងនាមលោកជាអធិការខណ្ឌ បានបញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជា មួយក្រសួងការងារ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានី ភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកយិន សាន អធិការនគរបាលខណ្ឌចំការមន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Elysian care co.,Ltd និងក្រុមហ៊ុនជា សៀង ដែលបាននាំយកអង្ករ និងត្រីខមកប្រគល់ជូនដល់អធិការនគរបាលខណ្ឌចំការមនឲ្យទទួលបាននូវសុខភាពល្អ​ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ។

ចំពោះអំណោយដែលផ្តល់ជូនដល់អអធិការនគរបាលខណ្ឌចំការមន រួមមានអង្ករ៣តោនជារបស់ក្រុមហ៊ុន Elysian care co.,Ltd និងត្រីខចំនួន៥កេស ជាក្រុមហ៊ុនជា សៀង ដើម្បីបន្តចែកជូនដល់នគរបាលប៉ុស្តិ៍ទាំង៥ និងផ្នែក ដែលចំណុះឲ្យអធិការខណ្ឌចំការមន ចំនួន១៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ និងត្រីខចំនួន៣កំប៉ុង៕

ដោយ៖ ជីណា


ចែករំលែក៖