ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ខ្លាំង​ហ្វីលីពីន៖ សម្រេចចិត្តបញ្ចុះពន្ធនាំចូលលើអង្ករ និងសាច់ជ្រូក​ ដើម្បីធានាសន្តិសុខស្បៀង និងការពារអ្នកប្រើប្រាស់នៅក្នុងប្រទេស

ចែករំលែក៖

អន្តរជាតិ​៖​ ដើម្បីធានាសន្តិសុខស្បៀង និងការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលនាំចូលគ្រាប់ធញ្ញជាតិធំជាងគេបំផុតនៅលើពិភពលោក​ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសម្រេចចិត្តកាត់បន្ថយពន្ធលើអង្ករនាំចូល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីន​ បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាកើនឡើង បានពិចារណាលើការកើនឡើងនៃតម្លៃស្រូវសកល និងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ស្រូវក្នុងស្រុក។

បេីយោងតាមបទបញ្ជាប្រតិបត្តិលោក Durterte បានកាត់បន្ថយអត្រាពន្ធគយរបស់ប្រទេស (MFN) លើអង្ករមកត្រឹម ៣៥% ពី ៤០% សម្រាប់ការទិញកូតា និង ៥០% នៃទំហំកូតាសម្រាប់មួយឆ្នាំ ដើម្បីធ្វើពិពិធកម្មប្រភពទីផ្សាររបស់ប្រទេស ការផ្គត់ផ្គង់អង្ករបន្ថែម រក្សាតម្លៃឱ្យបានសមរម្យ និងកាត់បន្ថយសម្ពាធអតិផរណា។

គួរជម្រាបថា​ មន្ទីរកសិកម្មបានព្យាករថា ក្នុងខែមករាកន្លងទៅ​ នឹងនាំចូលយ៉ាងហោចណាស់អាហារ ១.៧ លានតោននៅឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលទិន្នផលស្រូវរបស់ប្រទេសបានកើនឡើង ២.៦% ដល់កម្រិតខ្ពស់បំផុត ១៩.៣ លានតោនក្នុងឆ្នាំ ២០២០ ។ ប៉ុន្តែទោះយ៉ាងណាព្យុះត្រូពិកជាង ២០ដង បានវាយប្រហារប្រទេសជារៀងរាល់ឆ្នាំ ដោយព្យុះទីហ្វុងខ្លាំងបំផ្លាញដំណាំដូចជា ស្រូវ និងពោតនៅពាក់កណ្តាលរដូវប្រមូលផលកំពូល។

លេីសពីនេះ​ទៅទៀត​ ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បានកែសម្រួលអត្រាពន្ធ MFN សម្រាប់ផលិតផលសាច់ជ្រូកដល់ ១០% សម្រាប់ការទិញកូតា និង ២០% សម្រាប់បរិមាណក្រៅកូតា សម្រាប់រយៈពេល ៣ ខែដំបូង និង ១៥% សម្រាប់កូតា និង ២៥% សម្រាប់កូតា ចាប់ពីខែទី៤ ដល់ ខែទី ១២ ។ រដ្ឋាភិបាលហ្វីលីពីន កំពុងប្រញាប់ប្រញាល់ក្នុងការដោះស្រាយកង្វះខាត ការផ្គត់ផ្គង់សាច់ជ្រូក ដែលត្រូវបានរងគ្រោះដោយការផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូកអាហ្វ្រិក៕ដោយ៖ស​ តារា​


ចែករំលែក៖