ព័ត៌មានទាន់ហេតុការណ៍៖

សាលា S.C.I.A (Singapore Cambodia International Academy) ដែលមានទីតាំងស្ថិតនៅ One Pack សង្កាត់បឹងកក់២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ សាលា S.C.I.A (Singapore Cambodia International Academy) ដែលមានទីតាំងស្ថិតនៅ One Pack សង្កាត់បឹងកក់២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ យោងតាមការបញ្ជាក់ឱ្យដឹងពី , អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​មានទំនាក់ទំនងជាមួយបុគ្គលិកនៅសាលា S.C.I.A (Singapore Cambodia International Academy) ដែលមានទីតាំងស្ថិតនៅ One Pack សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ មានចំនួន២នាក់ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ដើម្បីសុវត្ថិភាព សូមដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖